For JUST Project

Dated: 2023-09-26Location: Phnom Penh

Training


[English below]
រាជធានីភ្នំពេញ៖ កាលពីថ្ងៃអង្គារ ១២កើត ដល់ថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្រប ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ អង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្ត (អ.ក.ស.វ) បានធ្វើការសហការជាមួយអង្គការ អេឌីឌី អន្តរជាតិ រៀបចំផ្តល់វគ្គបណ្តុះបណ្តាលគ្រូបង្គោលដែលមានរយៈពេលចំនួន៣ថ្ងៃ ក្រោមជំនួយឧបត្ថម្ភរបស់មូលនិធិសកល (UNTF) ទៅដល់បុគ្គលិកដែលបាននិងកំពុងអនុវត្តគម្រោងនៅតាមបណ្តាលខេត្តគោលដៅរបស់ អ.ក.ស.វ តំណាងក្រុមស្ត្រីបំរើការងារក្នុងវិស័យសេវាកម្សាន្ត និងតំណាងក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ដែលមានអ្នកចូលរួមសរុបចំនួន១៧នាក់ (បុរស ០៨នាក់ ស្ត្រី ០៧នាក់ និងផ្សេងៗចំនួន០២នាក់)។ 
គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺ
១. បង្កើនការយល់ដឹងពីអំពើហិង្សាលើស្ត្រី និងក្មេងស្រី អ្នកមានពិការភាព និងជួយទប់ស្កាត់អំពើហិង្សា ដោយមានការចូលរួមពីសហគមន៍និងសមត្ថកិច្ចពាក់ព័ន្ធ។
២. មានសមត្ថភាពផលិតឧបករណ៍ទាក់ទងនិងវិធីសាស្ត្រសាសា (SASA) និងភាពប្រទាក់ក្រឡា សម្រាប់ដៃគូអនុវត្តន៍បន្តក្នុងសហគមន៍។ 
ចុងបញ្ចប់នៃវគ្គបណ្តុះបណ្តាល សិក្ខាកាមទាំងអស់ត្រូវបានបែងចែកជាក្រុម ដើម្បីជ្រើសរើសប្រធានបទ ទៅតាមមាតិការបស់វគ្គបណ្តុះបណ្តាល ដើម្បីបង្កើតជាឧបករណ៍ (កិច្ចតែងការបណ្តុះបណ្តាល) ដែលអាចយកទៅប្រើប្រាស់ ឬអនុវត្តបន្តនៅតាមសហគមន៍ ដោយមានការធ្វើបទបង្ហាញពីតំណាងក្រុមនីមួយៗ ព្រមទាំងការផ្តល់អនុសាសន៍បន្ថែមពីគ្រូបង្គោល៕   
Phnom Penh: From 26-28 September 2023, under funding support from the Global Fund (UNTF), the Cambodian Women’s Crisis Center (CWCC) cooperated with ADD International to conduct a three-day training of trainers to field staff who have been implementing the project in the target areas of CWCC, representatives from the Women’s Network of Entertainment Workers, and LBTI with a total of 17 participants (8 males, 7 females, and 2 others).
The purpose of this training was
1. Raise awareness of violence against women and girls with disabilities and help prevent violence with the participation of the community and relevant authorities.
2. To be able to produce related to SASA! and intersectionality for the community.
At the end of the training, the participants were divided into groups to choose topics according to the content of the training to create a tool (training plan) that can be used or implemented in the community, followed by a presentation from each team representative and the additional recommendations from the master trainer.