Dated: 2023-08-29Location: Battambang
Training
[English below] ខេត្តបាត់ដំបង៖ កាលពីថ្ងៃអង្គារ ១៣កើត ដល់ថ្ងៃព្រហស្បតិ៍ ១៥កើត ខែស្រាពណ៌ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ - ៣១ ខែសីហា ឆ្នាំ២០២៣ ក្រោមជំនួយឧបត្ថម្ភពីម្ចាស់ជំនួយ (SOLIDAR SUISSE) អង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិ (អ.ក.ស.វ) បានរៀបចំផ្តល់វគ្គបណ្តុះបណ្តាលកសាងសមត្ថភាពដែលមានរយៈពេលចំនួន៣ថ្ងៃ ស្តីពី"ការធ្វើចំណាកស្រុកដោយសុវត្ថិភាព អំពើជួញដូរមនុស្ស និងច្បាប់ពាក់ព័ន្ធនានា" ដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ នៅក្នុងស្រុកសំពៅលូន ដូចជា លោកស្រីអភិបាលរងស្រុក អធិការស្រុកសំពៅលូន នគរបាលផ្នែកអន្តោប្រវេសន៌ មេបញ្ជាការរង គណៈកម្មការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ (គ.ក.ន.ក) នាយប៉ុស្តិ៍រដ្ឋបាលឃុំ និងមន្ត្រីសង្គមកិច្ចស្រុក ដែលមានអ្នកចូលរួមសរុបចំនួន ១៨នាក់ (ស្រី ០៩នាក់) ក្រោមអធិបតីភាព លោកស្រី សុខ អ៊ីម អភិបាលរង ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ជាលទ្ធផល សិក្ខាកាមទទួលបាននូវចំណេះដឹង និងឈ្វេងយល់ពីស្ថានភាពទូទៅនៅកម្ពុជា ស្តីអំពីការធ្វើចំណាកស្រុកដោយសុវត្ថិភាព អំពើជួញដូរមនុស្ស និងច្បាប់ពាក់ព័ន្ធនានា ព្រមទាំងធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅតាមសហគមន៍ និងបន្តធ្វើការផ្សព្វផ្សាយបន្ថែមដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ និងពលករទេសន្តរប្រវេសន៍ ដែលមានបំណងចង់ធ្វើទេសន្តរប្រវេសន៍រកការងារធ្វើនៅក្រៅប្រទេស៕ Battambang: From August 29 - 31, 2023, with funding support from SOLIDAR SUISSE, the Cambodian Women’s Crisis Center Organization (CWCC) organized a 3-day capacity development training, presided over by Ms. Sok Im, Deputy Governor of Sampov Loun District, on "Safe Migration, Human Trafficking, and Related Laws" for local authorities and relevant district officials from Sampov Loun, including female Deputy District Governor, Inspector, Immigration Police, Deputy Commander, Commune Committee for Women and Children (CCWC), Commune Police Post Administration and district social affairs officer, with a total of 18 people (09 females). As a result, the participants gained knowledge and understanding of the general situation in Cambodia on Safe Migration, Human Trafficking, and Related Laws, and they strongly committed to combating human trafficking within their community and would continue to disseminate the information further to the people in the community and migrant workers who wish to migrate seeking a job abroad.




