For JUST Project
Dated: 2023-08-24Location: Kampong Thom
Training
[English below]
ស្រុកសន្ទុក ខេត្តកំពង់ធំ៖
ថ្ងៃព្រហស្បតិ៍ ៨កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ឋសរាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ សីហា ឆ្នាំ២០២៣ អង្គការកម្ពុជាដើម្បីជួយស្រ្តីមានវិបត្តិ (អ.ក.ស.វ) ខេត្តកំពង់ធំ ក្រោមជំនួយគាំទ្រថវិកាពីអង្គការ CARE កម្ពុជា ដែលបានអនុវត្តគម្រោង “រួមគ្នាដើម្បីផ្លាស់ប្តូរ JUST” បានបើកវគ្គបណ្តុះបណ្តាលបំប៉នរយៈពេល១ថ្ងៃ ស្តីពី “សមភាពយេនឌ័រ សិទ្ឋិស្រ្តី ភាពប្រទាក់ក្រឡាគ្នារវាងយេនឌ័រ និងពិការភាព” ដល់ក្រុមគាំទ្រស្រ្តី នៅក្នុងភូមិទីពោ ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលមានអ្នកចូលរួមសរុបជាស្រីចំនួន១៧នាក់។
គោលបំណងនៃវគ្គបណ្តុះបណ្តាលគឹ ដើម្បីពង្រឹងសមត្ថភាពជំនាញ និងរំលឹកឡើងវិញ ទៅដល់ក្រុមគាំទ្រស្រ្តី ស្តីពី គោលគំនិតយេនឌ័រ និងភេទ ទំនាក់ទំនងយេនឌ័រ ឯកសិទ្ឋិ ទំនាក់ទំនងអំណាច យល់ដឹងពីសមភាពយេនឌ័រ និងភាពប្រទាក់ក្រឡាគ្នារវាងយេនឌ័រ និងពិការភាព ដើម្បីឱ្យក្រុមគាំទ្រស្រ្តីមានសមត្ថភាពធ្វើការផ្សព្វផ្សាយបន្ត ដល់សហគមន៍របស់ពួកគាត់។
Santuk District, Kampong Thom Province:
On Thursday, August 24, 2023, the Cambodian Women's Crisis Center Organization (CWCC), Kampong Thom Office, with funding support from CARE Cambodia for the project “Together for Change Join US for Social Transformation (JUST)” conducted a one-day refresher course on “Gender Equality, Women's Rights, Gender and Disability Intersectionality” to Women Support Groups (WSGs) in Tipo village, Tipo commune, Santuk district, Kampong Thom province with the total of 17 female participants.
The purpose of the training was to strengthen knowledge and capacity and to refresh the members of Women Support Groups (WSGs) on gender concepts and sex, gender relations, rights, power relations, understanding of gender equality, gender and disability intersectionality so that the Women Support Groups were able to conduct awareness raising to their community.



