For Safe Shelter Support Project

Dated: 2023-08-30Location: Phnom Penh

Official Visit

[English below] 
អង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិ (អ.ក.ស.វ) សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សប្បុរសជន នៃសមាគមនិកាយ សាសនាចក្រនៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលបានផ្តល់ជំនួយឧបត្ថម្ភដល់មណ្ឌលសុវត្តិភាពអង្គការ នូវសម្ភារៈមួយចំនួនរួមមានដូចជា៖  កង្ហាល់បញ្ឈរចំនួន ១០គ្រឿង កង្ហារជាប់ជញ្ជាំងចំនួន ៤គ្រឿង ទូទឹកកកចំនួន ១គ្រឿង  ចង្ក្រានហ្គាសចំនួន ២គ្រឿង  ម៉ាស៊ីនដេរចំនួន១ គ្រឿង  ម៉ាស៊ីនដេរស្បែកចំនួន ១គ្រឿង   ម៉ាស៊ីនផុងចំនួន ១គ្រឿង  ម៉ាស៊ីនស្រេះឡេវចំនួន ១គ្រឿង និងជួយជួសជុលម៉ាស៊ីនដេរចាស់ៗចំនួន៤គ្រឿង ព្រមទាំងជួសជុលបន្ទប់ទឹកចំនួន៥បន្ទប់ រួមទាំងរៀបចំកន្លែងដាំបាយ និងកន្លែងលាងចានថ្មីទៀតផង។ ក្រៅពីនេះក៏បានឧបត្ថមនូវអង្ករ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃមួយចំនួន សម្រាប់សម្រួលនូវតម្រូវការចាំបាច់ ព្រមទាំងតុនិងកៅអីសម្រាប់កុមារមួយឈុត រួមទាំងផ្ទាំងរូបភាព ដល់ស្ត្រី និងកុមាររងគ្រោះដែលកំពុងស្នាក់នៅក្នុងមណ្ឌលសុវត្តិភាព។
 ទឹកចិត្តសប្បុរសធម៏របស់លោក -លោកស្រី បានបញ្ជាក់នូវក្តីស្រលាញ់ និងរួមចំណែកក្នុងការជួយដល់ស្រ្តី និងកុមារដែលរងគ្រោះដោយអំពើហិង្សាទាក់ទងយេនឌ័រនៅក្នុងប្រទេសកម្ពុជា។
The Cambodian Women’s Crisis Center Organization would like to thank all the benefactors of The Association of the Church of Jesus Christ of Latter-day Saints (LDS) for their generous contribution to the Safe Shelter, including 10 units of standing fans, 4 units of wall fans, 1 unit of refrigerator, 2 units of gas stoves, 1 unit of sewing machine, 1 unit of leather sewing machine, 1 unit of overlock sewing machine, 1 unit of buttonhole sewing machine, repairs of 4 units of old sewing machine, renovation of 5 bathrooms, a new kitchen, and a washing sink. In addition, the Association provides rice support and other daily necessities to meet the basic needs as well as a set of tables and chairs including ABC posters for the women and children who are staying in the Safe Shelter.
Your generosity expresses love and contribution to helping women and children victims of gender-based violence in Cambodia.