For Safe and Faire Program Project
Dated: 2023-06-05Location: Phnom Penh
Training
[English below]
ថ្ងៃចន្ទ ២រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ អង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិ (អ.ក.ស.វ) បានរៀបចំវគ្គរំលឹកសម្រាប់អ្នកពាក់ព័ន្ធរួមមានអាជ្ញាធរ និងប៉ូលីសមូលដ្ឋាន ស្តីពី “អំពើហិង្សាលើស្ត្រី ចំណាកស្រុកសុវត្ថិភាព និងអំពើជួញដូរមនុស្ស” ដែលមានរយៈពេល២ថ្ងៃ នៅសាលាសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោមជំនួយឧបត្ថម្ភពី កម្មវិធីសុវត្ថិភាព និងយុត្តិធម៌ អង្គការអន្តរជាតិខាងការងារ (ILO) ។ អ្នកចូលរួមសរុបចំនួន២១នាក់ ស្រីចំនួន១៧នាក់ ប្រុសចំនួន០៤នាក់ មកពីការិយាល័យសង្គមកិច្ច និងសុខមាលភាពសង្គមខណ្ឌ, ក្រុមប្រឹក្សាសង្កាត់, គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ សង្កាត់ (គ.ក.ន.ក) និងនគរបាលប៉ុស្តិ៍ ដែលស្ថិតនៅក្នុងសង្កាត់សំរោងក្រោម សង្កាត់ត្រពាំងក្រសាំង និងសង្កាត់កាកាប។
គោលបំណង៖ ដើម្បីរំលឹកនូវចំណេះដឹងស្តីពីអំពើហិង្សាលើស្រ្តី ចំណាកស្រុកសុវត្ថិភាព អំពើជួញដូរ និងពិភាក្សាបន្ថែមលើការងារដែលបានអនុវត្តកន្លងមក។
On Monday, June 5, 2023, Cambodian Women’s Crisis Center (CWCC) organizes a 2-day refresher training for duty bearers including local authorities and local police on “Gender Equality, Safe Migration, and Human Trafficking” at Sala Sankat Samraong Kraom, Pursenchey district of Phnom Penh under the fund support from Safe and Fair Program of ILO. There are 21 participants in total (17 women) from the Office of Social Affairs and Social Welfare, Sangkat Council, Commune Committee for Women and Children (CCWC), and police officers from Sangkat Samraong Kraom, Sangkat Trapeang Krasang, and Sangkat Kakab.
The purpose of the training is to refresh the knowledge of Gender Equality, Safe Migration, and Human Trafficking as well as to discuss the progress of the work in the past.




