For Safe and Faire Program Project

Dated: 2023-05-24Location: Kampong Thom

Training

[English below]
កាលពីថ្ងៃពុធ ទី២៤ និងថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៣ អង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិ (CWCC) បានសហការជាមួយមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ធំ ក្នុងការផ្ដល់វគ្គបណ្តុះបណ្តាលសម្រាប់ពលករចំណាកស្រុក ក្រោមប្រធានបទ «ការលើកកំពស់ចំណេះដឹងហិរញ្ញវត្ថុឆ្ពោះទៅភាពអង់អាចផ្នែកសេដ្ឋកិច្ច ដល់ស្ត្រីពលករទេសន្តរប្រវេសន៍ក្នុងតំបន់អាស៊ាន» ដែលជាផ្នែកមួយនៃការកសាងសមត្ថភាពដល់ស្ត្រីពលករចំណាកស្រុក និងលើកកម្ពស់ការយល់ដឹងអំពីប្រធានបទពាក់ព័ន្ធ ដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ក្រោមជំនួយឧបត្ថម្ភពី កម្មវិធីសុវត្ថិភាព និងយុត្តិធម៌ អង្គការអន្តរជាតិខាងការងារ (ILO) និងអង្គការ Atikha Overseas Workers and Communities Initiatives Inc.។ វគ្គបណ្តុះបណ្តាលនេះមានអ្នកចូលរួមជាស្ត្រីពលករចំណាកស្រុកសរុបចំនួន៣០នាក់ មកពីភូមិចំនួនប្រាំមួយ ស្ថិតនៅក្នុងឃុំកំពង់ស្វាយគឺ៖ ភូមិកំពង់ស្វាយ ភូមិឥន្ទរកុមារ ភូមិត្នោត ភូមិទៀមចាស់ ភូមិព្រែព្រះ និងភូមិច្រាំងក្រហម។
នៅចុងបញ្ចប់នៃវគ្គបណ្តុះបណ្តាលពីរថ្ងៃនេះ សិក្ខាកាមបានទទួលធាតុចូលច្រើនដូចជា៖ ការធ្វើទេសន្តរប្រវេសន៍ដោយសុវត្ថិភាព ការគ្រប់គ្រងថវិកា និងការចាកចេញពីបំណុលជាដើម ព្រមទាំងធ្វើការប្តេជ្ញាចិត្តខ្ពស់ថា នឹងធ្វើការផ្សព្វផ្សាយបន្តដល់សមាជិកក្រុមគ្រួសារ សាច់ញាតិ ក៏ដូចជាប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ដែលមានបំណងចង់ធ្វើទេសន្តរប្រវេសន៍ទៅធ្វើការនៅក្រៅប្រទេស។

On 24 – 25 May 2023, in collaboration with the Department of Labor and Vocational Training (DoLVT) in Kampong Thom province, the Cambodian Women’s Crisis Center (CWCC) organization delivered the training for Labor Migration workers on “Enhanced Financial Literacy Towards Economic Empowerment of Women Migrant Workers in ASEAN” to build the capacity of women migrants workers and to raise the awareness on the topics in the community under the funds support from Safe and Fair Program of ILO and Atikha Overseas Workers and Communities Initiatives Inc.. The training was attended by a total of 30 female migrant workers from six villages in Kampong Svay commune: Kampong Svay Village, Enteak Komar Village, Tnoat Village, Tiem Chas Village, Prey Preah Village, and Chrang Kraham Village. 
At the end of the two-day training, the participants absorbed new knowledge such as Safe migration, Financial Planning, and Getting out of Debt, with a high commitment to continue to disseminate these information further to their family members and labor migration workers who may want to migrate seeking a job abroad.