For Migra-Action Project
Dated: 2023-04-05Location: Phnom Penh
Training
ក្រោមកិច្ចសហការរវាងកម្មវិធីសុវត្ថិភាព និងយុត្តិធម៌ អង្គការអន្តរជាតិខាងការងារ (ILO), អង្គការ Atikha Overseas Workers and Communities Initiatives Inc. និងអង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិ (CWCC) បានរៀបចំបើកវគ្គបណ្តុះបណ្តាលសម្រាប់ជនបង្គោលលើកទី៣ ក្រោមប្រធានបទ “ការលើកំពស់ចំណេះដឹងហិរញ្ញវត្ថុឆ្ពោះទៅភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រីពលករទេសន្តរប្រវេសន៍ ក្នុងតំបន់អាស៊ាន” ដែលជាផ្នែកមួយនៃការកសាងសមត្ថភាពរបស់អង្គការ និងស្ថាប័នរាជរដ្ឋាភិបាលដែលផ្តល់សេវាជួរមុខ ដែលធ្វើការជាមួយស្ត្រីពលករទេសន្តរប្រវេសន៍ និងក្រុមគ្រួសារ និងបញ្ជ្រាបវាទៅក្នុងកម្មវិធីបណ្តុះបណ្តាលរបស់ខ្លួន។ វគ្គបណ្តុះបណ្តាលនេះ ប្រារព្ធឡើងនៅថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ នៅសណ្ឋាគារសាន់វេ រាជធានីភ្នំពេញ។ វគ្គបណ្តុះបណ្តាលនេះមានអ្នកចូលរួមសរុបចំនួន ១៨នាក់ (ស្ត្រី០៨នាក់ បុរស១០នាក់)។
ជាលទ្ធផលនៅក្នុងវគ្គបណ្តុះបណ្តាលរយៈពេលបីថ្ងៃនេះ សិក្ខាកាមទទួលបានធាតុចូលច្រើនដូចជាការធ្វើទេសន្តរប្រវេសន៍ដោយសុវត្ថិភាព ការគ្រប់គ្រងថវិកា និងការចាកចេញពីបំណុលជាដើម ព្រមទាំងធ្វើការប្តេជ្ញាចិត្តខ្ពស់ថា នឹងធ្វើការបណ្តុះបណ្តាលបន្តដល់ថ្នាក់មូលដ្ឋាន ក៏ជាមួយប្រជាពលរដ្ឋដែលមានបំណង់ចង់ធ្វើទេសន្តរប្រវេសន៍ទៅធ្វើការនៅក្រៅប្រទេស។
Under the collaboration between the ILO (Safe and Faire Program), Atikha Overseas Workers and Communities Initiatives Inc., and Cambodia Women Crisis Center (CWCC) organized the Third Training of Trainers on “Enhanced Financial Literacy Towards Economic Empowerment of Women Migrant Workers in ASEAN” is a part of capacity building of frontline service organizations and government agencies that work with women migrant workers and families and mainstream it in their training program. The training course was held from April 05-07, 2023 at Sunway Hotel, Phnom Penh. With a total of 18 participants (08 women and 10 men).
As the result, within three-day training, the participants absorbed new knowledge such as Safe migration, Financial Planning, and Getting out of Debt, as well as with a high commitment to continue to provide training at the grassroots level who desire to migrate seeking jobs abroad.



