For JUST Project

Dated: 2023-03-08Location: Siem Riep

Ceremony

ស្រុកប្រាសាទបាគង ខេត្តសៀមរាប៖
ក្រោមការឧបត្ថម្ភពីម្ចាស់ជំនួយ យូ អិន ត្រាស ហ្វាន់ (UNTF) ការិយាល័យ អង្គការកម្ពុជា ដើម្បីជួយស្រ្តីមានវិបត្តិ(CWCC) ខេត្តសៀមរាប បានសហការជាមួយអាជ្ញាធរ និងអ្នកពាក់ព័ន្ធក្នុងការរៀបចំកម្មវិធីយុទ្ធនាការទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ខួបលើកទី១១២
ក្រោមប្រធានបទ «ស្រ្តីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល» ដែលជាផ្នែកមួយនៃគម្រោងរួមគ្នាដើម្បីផ្លាស់ប្តូរ (JUST)។ យុទ្ធនាការនេះបានប្រារព្ធឡើងនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប។ កម្មវិធីនេះមាន អ្នកចូលរួមសរុប ១៨៥នាក់  (ស្រី១៥៣នាក់ ប្រុស៣២នាក់) ក្នុងគោលបំណង រំលេចពីតម្លៃនៃការចូលរួមរបស់ស្រ្តី ដែលមិនអាចកាត់ថ្លៃបានក្នុងការថែរក្សាសុខសន្តិភាព ក៏ដូចជាកំពុងចូលរួមយ៉ាងសកម្មក្នុងការពន្លឿនកិច្ចអភិវឌ្ឍលើគ្រប់វិស័យ។ កម្មវិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក នើយ សុនាម ប្រធានការិយាល័យការពារផ្លូវច្បាប់ នៃមន្ទីរកិច្ចការនារីខេត្តសៀមរាប លោកស្រី នួន ស៊ុយ ប្រធានគ.ក.ស.ក ស្រុកប្រាសាទបាគង និងលោកស្រី ប៊ុន ទៀង អភិបាលរងស្រុកប្រាសាទបាគង។ ឆ្លើយតបនឹងប្រធានបទ «ស្រ្តីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល» នេះ យើងរួមគ្នាបន្តលើកកម្ពស់ និងជម្រុញការអនុវត្តគោលនយោបាយពង្រឹងសមភាពយេនឌ័រ របស់រាជរដ្ឋាភិបាលដែលបានចាត់ទុកថាស្រ្តីជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិ ដើម្បីធានាបាននូវចីរភាពនៃសុខសន្តិភាព និងពន្លឿនល្បឿន នៃការអភិវឌ្ឍជាតិក្នុងយុគសម័យឌីជីថល និង ឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាប្រទេសដែលមានចំណូលខ្ពស់នៅក្នុងឆ្នាំ២០៥០។
Prasat Bakong district, Siem Reap province:
Through the project “Join Us for Social Transformation-JUST” under the funding support of United Nations Trust Fund (UNTF), the Cambodian’s Women Crisis Center (CWCC) collaborated with the authorities and relevant stakeholders to celebrate the 112th Anniversary of the international woman’s day under the topic of “Women Together for Peace and Development in Digital Age”. This campaign was celebrated on the 8th of march 2023 in Prasat Bakong district, Siem Reap province with a total of 185 participants (153 woman and 32 men) to highlight the value of woman’s participation in maintaining peace, as well as actively participating in accelerating development in all areas. The campaign was presided over by Mr. Noeuy Soneam, of Legal Protection office of Siem Reap Provincial Department of Woman’s Affairs, Ms. Noun Suy, Chairperson of W.C.C.C Bakong district, and Ms. Bun Teang, Deputy Governor of Prasat Bakong district. In response to this theme, together we continue to promote and implement the gender equality policies of the Royal Government, which considers woman as the backbone of economic and social development, to ensure the sustainability of peace and accelerate national development in the digital age in order to achieve Cambodia’s vision of high-income country in 2050.