For PWD Project
Dated: 2023-03-08Location: Phnom Penh
Ceremony
នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ ថ្នាក់គ្រប់គ្រង និងបុគ្គលិក រួមជាមួយអតិថិជនដែលស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពរបស់អង្គការ CWCC នៅភ្នំពេញ បានរៀបចំប្រារព្វទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី ១១២ ក្រោមប្រធានបទ “ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល”។ ពិធីនេះរៀបចំឡើងដោយមានការឧបត្ថម្ភគាំទ្រថវិកាពី UNTF ក្នុងគោលបំណងលើកកម្ពស់សិទ្ធិស្រ្តី និងរំលឹកអំពីចលនាស្រ្តីក្នុងការទាមទារសិទ្ធិសេរីភាពរបស់ស្រ្តី និងបង្កើនភាពអង់អាចដល់ស្រ្តីនិងក្មេងស្រី។ លោកស្រី ថាក់ សុជាតិ នាយិកាប្រតិបត្តិនៃអង្គការ CWCC បានចូលរួម និងថ្លែងសទ្ទរកថាចំណាប់អារម្មណ៍អំពីការប្រារព្វពិធីថ្ងៃនេះ។ បន្ទាប់មក មានការអានប្រវត្តិទិវាអន្តរជាតិនារី ៨មីនា និងមានការ សម្តែងច្រៀងរាំដោយកុមារនិងស្រ្តីពាក់ព័ន្ធនឹងអត្ថន័យសិទ្ធិពេញលេញរបស់ស្ត្រី ហើយក៏បានបញ្ជប់ដោយមានការទទួលទានអាហារសាមគ្គីរួមគ្នាក្នុងបរិយាកាសរីករាយ។
On March 7, 2023 CWCCs management and staff together with clients staying at CWCCs safe shelter in Phnom Penh celebrated the 112th anniversaries of International Women’s Day under the theme Women together for Peace and Development in Digital Age. The event was supported by UNTF for the purpose of promoting Women’s Rights, and reminding about Women’s movement for the rights of freedom and empowerment women and girls. Mrs. Thak Socheat, Executive Director of CWCC was attending and giving a remark about today’s event and followed by reading history of Women’s Rights Day; and girls performance while women client sings a song about Women’s rights. The event was finished at 12noon after everyone had a delightful lunch together.




