For JUST Project
Dated: 2023-03-04Location: Kampong Thom
Training
ស្រុក ប្រាសាទសំបូរ និងស្រុក សន្ទុក ខេត្ត កំពង់ធំ៖
អង្គការកម្ពុជាដើម្បីជួយស្រ្តីមានវិបត្តិ ខេត្ត កំពង់ធំ ក្រោមជំនួយគាំទ្រថវិកាពី អង្គការ CARE កម្ពុជា ដែលបានអនុវត្តគម្រោង “រួមគ្នាដើម្បីផ្លាស់ប្តូរ JUST ” បានបើកវគ្គបណ្តុះបណ្តាលចំនួន ២វគ្គ ស្តីពី «សេវាចាំបាច់ដែលមានបរិយាបន្នពិការភាព និងគោលការណ៍បញ្ជួនស្រ្តីនិងក្មេងស្រីដែលរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ» ដល់ក្រុមការងារឆ្លើយតបពហុវិស័យលើអំពើហិង្សាទាក់ទងនឹងយេនឌ័រថ្នាក់ស្រុក ដែលលើកទី ១ធ្វើនៅថ្ងៃ ២៧-២៨ ខែ កុម្ភៈ ឆ្នាំ ២០២៣ នៅស្រុកប្រាសាទសំបូរដែលមានអ្នកចូលរួមសរុប ២២រូប (ស្រី ១១រូប) និងលើកទី ២ធ្វើនៅថ្ងៃទី ០១-០២ ខែ មីនា ឆ្នាំ ២០២៣ នៅស្រុកសន្ទុក ដែលមានអ្នកចូលរួមសរុបចំនួន ២៣រូប (ស្ត្រី ១២រូប) ។ គោលបំណងនៃវគ្គបណ្តុះបណ្តាល ដើម្បីលើកកម្ពស់ការផ្តល់សេវាអោយបានគ្រប់ជ្រុងជ្រោយដល់ស្រ្តី និងក្មេងស្រីដែលជាជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ តាមរយៈប្រព័ន្ធចុះបញ្ជីករណី ការវាយតម្លៃអំពីតម្រូវការជនរងគ្រោះ និងការបញ្ជួនជនរងគ្រោះទៅរកសេវាដទៃទៀតដោយផ្អែកលើតម្រូវការជាបុគ្គល និងការព្រមព្រៀងពីជនរងគ្រោះ ។
Prasat Sambo and Santuk Districts:
Through the Project Join Us for Social Transformation (JUST) under the funding support from CARE, the project team of CWCC in Kampong Thom conducted 2 training sessions on Disability Inclusive Essential Services and Referral Guidelines for Women and Girl Survivors of Gender Based Violence for Gender Based Violence Response Group (GBV-RGs) in Prasat Sambo district on 27-28 February, 2023 with 22 participants (11 women), and in Santuk on 01-02 March, 2023, with 23 participants (12 women). The purpose of the training was to improve knowledge and skills for GBV-RGs to provide comprehensive services to women and girl survivors of gender based violence (GBV) through a system of case registration, assessment and referral to services based on the individual need and agreement of the survivors.



