For JUST Project

Dated: 2023-02-13Location: Siem Riep

Training

ស្រុកប្រាសាទបាគង ខេត្តសៀមរាប៖ នៅថ្ងៃទី ១៣-១៥ ខែកុម្ភ ឆ្នាំ ២០២៣ ក្រោមការគាំទ្រថវិកាពីអង្គការយូអិនត្រាស់ហ្វាន់ (UNTF) ដែលអនុវត្តគម្រោង «រួមគ្នាដើម្បីផ្លាស់ប្តូរ-JUST» ប្រធានគ្រប់គ្រងតំបន់ប្រចាំខេត្តសៀមរាប និងមន្ត្រីគំរោងចងក្រងសហគមន៍ របស់អង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិ (CWCC) ប្រចាំខេត្តសៀមរាប បានរៀបចំវគ្គបណ្តុះបណ្តាល ស្ដីពី «សេវាកម្មចាំបាច់ដែលមានបរិយាបន្នពិការភាព និងគោលការណ៍បញ្ជូនស្ត្រីនិ ងក្មេងស្រីដែលរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ» ដល់ក្រុមការងារពហុវិស័យថ្នាក់ស្រុកឆ្លើយតបអំពើហិង្សាទាក់ទងយេនឌ័រនៅស្រុកប្រាសាទបាគង ខេត្តសៀមរាប។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណងផ្តល់ចំណេះដឹង និងជំនាញដល់អ្នកផ្តល់សេវាដើម្បីអនុវត្តការគ្រប់គ្រងទិន្ន័យ ការប្រើប្រាស់ទម្រង់ចុះបញ្ជីករណី ទម្រង់បញ្ជូន ការប្រមូលទិន្ន័យទាក់ទងនឹងបញ្ជូន និងកំណត់បាននូវរបៀបឆ្លើយតបក្នុងការថែទាំសុខភាពស្រ្តីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ប្រកបដោយបរិយាបន្នពិការភាពនៃក្រុមការងារពហុវិស័យថ្នាក់ស្រុកឆ្លើយតបអំពើហិង្សាទាក់ទងយេនឌ័រ។ វគ្គបណ្តុះបណ្តាលនេះមានអ្នកចូលរួមសរុបចំនួន៣០រូប ស្ត្រី១៨រូប។

Prasat Bakong district, Siem Reap province: From 13-15 Feb, 2023, The Project  Join Us for Social Transformation (JUST)  under UNTF funding support, CWCC’s Siem Reap Regional Manager and Community Organizing Officer conducted the training on   Disability Inclusive Essential Services and Referral Guidelines for Women and Girl Survivors of Gender-Based Violence  to the GBV Response Working Group in Prasat Bakong district, Siem Reap province. The purpose of the training was to provide knowledge and skill on data management, the use of client registration form and referral form, data collection, and how to provide health care response for female victims of gender-based violence in a disability inclusive manner. There were 30 (18 females) participants in the training.