Dated: 2023-01-26Location: Kampong Speu
Training
នៅថ្ងៃទី ២៦-២៨ ខែមករា ឆ្នាំ ២០២៣ ក្រោមការគាំទ្រថវិកាពីអង្គការយូអិនត្រាស់ហ្វាន់ (UNTF) ដែលអនុវត្តគម្រោង «រួមគ្នាដើម្បីផ្លាស់ប្តូរ-JUST» ប្រធានតំបន់ភ្នំពេញ និងក្រុមគំរោងចងក្រងសហគមន៍របស់ អង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិ (CWCC) បានរៀបចំវគ្គបណ្តុះបណ្តាល ស្ដីពី សេវាកម្មចាំបាច់ដែលមានបរិយាបន្នពិការភាព និងគោលការណ៍បញ្ជូនស្ត្រីនិងក្មេងស្រីដែលរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដល់ក្រុមការងារពហុវិស័យថ្នាក់ស្រុកឆ្លើយតបអំពើហិង្សាទាក់ទងយេនឌ័រនៅស្រុកគងពិសីខេត្តកំពង់ស្ពី។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណងផ្តល់ចំណេះដឹង និងជំនាញដល់អ្នកផ្តល់សេវាដើម្បីអនុវត្តនូវការគ្រប់គ្រងទិន្ន័យ ការប្រើប្រាស់ទម្រង់ចុះបញ្ជីករណី ទម្រង់បញ្ជូន ការប្រមូលទិន្ន័យទាក់ទងនឹងបញ្ជូន និងកំណត់បាននូវរបៀបឆ្លើយតបក្នុងការថែទាំសុខភាពស្រ្តីរងគ្រោះ ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ប្រកបដោយបរិយាបន្នពិការភាព ដល់ក្រុមការងារពហុវិស័យថ្នាក់ស្រុកឆ្លើយតបអំពើហិង្សាទាក់ទងយេនឌ័រ។ វគ្គបណ្តុះបណ្តាលនេះមានអ្នកចូលរួមសរុបចំនួន២៨រូប ស្ត្រី១៨រូប។ From 26-28 January, 2023, The Project Join Us for Social Transformation (JUST) under UNTF funding support, CWCC’s Phnom Penh Regional Manager and Community Organizing team conducted the training on Disability Inclusive Essential Services and Referral Guidelines for Women and Girl Survivors of Gender-Based Violence to the GBV Response Working Group in Kong Pisey district, Kampong Speu province. The purpose of the training was to provide knowledge and skill on data management, the use of client registration form and referral form, data collection, and to identify on how to response to the health care for female victims of gender-based violence in a disability inclusive manner. There were 28 (18 females) participants attended the training.


