For JUST Project

Dated: 2023-01-23Location: Kampong Thom

Training

ស្រុកប្រាសាទបល្ល័ង្គ ខេត្ត កំពង់ធំ
ថ្ងៃច័ន្ទ ២កើត អង្គារ ៣កើត ខែ មាឃ ឆ្នាំ ខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២៣-២៤ ខែ មករា ឆ្នាំ ២០២៣  អង្គ្គការកម្ពុជាដើម្បីជួយស្រ្តីមានវិបត្តិ ក្រោមជំនួយគាំទ្រថវិកាពី  UNTF  ដែលអនុវត្តគម្រោង«រួមគ្នាដើម្បីផ្លាស់ប្តូរ» “JUST” បានបើកវគ្គបណ្តុះបណ្តាល ស្តីពី «សមភាពយេនឌ័រ បរិយាបន្នពិការភាព និងភាពប្រទាក់ក្រឡាគ្នា» ដល់ក្រុមការងារឆ្លើយតបពហុវិស័យលើអំពើហិង្សាទាក់ទងយេនឌ័រថ្នាក់ស្រុក ដែលមានចំនួន ២៤ រូប ស្រី ១៤ រូប ដែលជាមន្រ្តីអាជ្ញាធរស្រុកប្រាសាទបល្ល័ង្គ ។ គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺដើម្បីបង្កើនចំណេះដឹង និងជំនាញដល់ក្រុមការងារឆ្លើយតបពហុវិស័យលើអំពើហិង្សាទាក់ទងយេនឌ័រថ្នាក់ស្រុក ក្នុងសកម្មភាពដើម្បីដោះស្រាយបញ្ហាទាក់ទងនិងអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដែលនឹងជួយលើកកម្ពស់សហគមន៍ក្នុងតំបន់គោលដៅអោយមានសន្តិភាព និងសមភាពយេនឌ័រ ។ ខ្លឹមសារនៃវគ្គបណ្តុះបណ្តាលរួមមាន៖ ១. គោលគំនិតយេនឌ័រ - យេនឌ័រនិងភេទ, ២.  តួនាទីយេនឌ័រ  ៣. ទំនាក់ទំនងយេនឌ័រ/ ទំនាក់ទំនងអំណាច/ឯកសិទ្ធិ, ៤.  អំពើហិង្សាទាក់ទងនឹងយេនឌ័រ, ៥.  អំពើហិង្សាទាក់ទងនឹងយេនឌ័រ និង ពិការភាព, ៦ . ការផ្តល់/ទទួលបាននូវសេវាប្រកបដោយសមធម៌ ។ នៅក្នុងវគ្គបណ្តុះបណ្តាល សិក្ខាកាមបាន ពិភាក្សា ចែករំលែកបទពិសោធន៍ និងរៀនសូត្រពីគ្នាទៅវិញទៅមកដើម្បីអោយការអនុវត្តន៍ការងារកាន់តែល្អប្រសើរ។ ពួកគាត់បានប្តេជ្ញាចិត្តក្នុងការបញ្ជ្រាបចំណេះដឹងទាំងនេះទៅក្នុងការងារប្រចាំថ្ងៃរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយបរិយាបន្ន។
Prasat Balaing District, Kampong Thom Province: 
On 23-24 January, 2023, under the project entitled “Joint Us for Social Transformation (JUST)” with the support from UNTF, CWCC conducted a two-day training on Gender Equality, Disability Inclusion and Intersectionality to 24 members (14 women) of GBV Response Working Group (GBV-RG) of Prasat Balaing District. The main objectives of the training were to improve knowledge and skills of   GBV-RG to address effectively the GBV issues that would contribute to the promotion of gender equality and peace in their community. The contents of the training include: 1. Gender Concepts - Gender and Sex, 2. Gender Role, 3. Gender Relations / Power Relations / Privileges, 3. Gender-Based Violence, 4. GBV and disability inclusion, and 6. Access to services with a gender perspective and equity. In the training, the participants actively discussed, shared their experiences, as well as learned from each other so that they could improve the performance. The participants were committed to apply the knowledge from the training in their daily work so that they could perform their roles effectively with inclusion.