For JUST Project
Dated: 2022-12-05Location: Kampong Thom
Broadcasting meeting
[English below]
ក្រោមការឧបត្ថម្ភពីអង្គការឃែរកម្ពុជា អង្គការកម្ពុជាដើម្បីជួយស្រ្តីមានវិបត្តិបានសហការជាមួយអាជ្ញាធរ និងអ្នកពាក់ព័ន្ធក្នុងការរៀបចំយុទ្ធនាការ១៦ថ្ងៃប្រឆាំងអំពើហិង្សាទាក់ទងនឹងយេនឌ័រ ក្រោមប្រធានបទ “រួមគ្នាធ្វើសកម្មភាពដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី ដែលជាផ្នែកមួយនៃគម្រោងរួមគ្នាដើម្បីបម្លាស់ប្រែ (JUST)។ យុទ្ធនាការនេះបានប្រារព្ធឡើងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២នៅស្រុកសន្ទុក និងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដោយមានអ្នកចូលរួមសរុប៣៤១ (ស្រី២៤០នាក់)។ គោលបំណងនៃយុទ្ឋនាការគឺ ១.ដើម្បីលើកកម្ពស់ការយល់ដឹងអំពីអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងបញ្ហាប្រឈមទាក់ទងនឹងឥរិយាបទរើសអើងលើស្រ្តី និងក្មេងស្រី និង២.ដើម្បីលើកទឹកចិត្តឱ្យចូលរួមបញ្ឈប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងអំពាវនាវឱ្យមានការធ្វើឱ្យប្រសើរឡើងនូវការទទួលបានសេវានានា រួមទាំសេវាផ្លូវច្បាប់។
With financial support of CARE Cambodia and as a part of Join US for Social Transformation (JUST) project, Cambodian Womens Crisis Center (CWCC) collaborated with local authorities and relevant stakeholders in organizing the 16 Days of Activism Against Gender-Based Violence under the theme of “UNiTE! Activism to End Violence Against Women and Girls”. The campaigns took place at Kampong Thoms Santuk and Prasat Sambo districts on 28 and 29 December, 2022 respectively with the total of 341 participants (240females). The purpose of the event was 1.to increase understanding on gender-based violence (GBV) and challenges arising from discrimination attitudes women and girls and 2.to encourage participation of stopping GBV and calling for improvement of accessing services, including the legal one.




