For CWCC Project
Dated: 2021-01-14Location: Phnom Penh
MoU
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ លោកស្រីប៉ុក បញ្ញាវិចិត្រ នាយិកាប្រតិបត្តិ រួមទាំងគណៈគ្រប់គ្រងនៃអង្គការកម្ពុជាដើម្បីជួយស្រ្តីមានវិបត្តិ (CWCC) បានចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តម តូច ចាន់នី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ កិច្ចព្រមព្រៀងដែលមានសុពលភាពបីឆ្នាំ (២០២២-២០២៤) នេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារជនរងគ្រោះដោយអំពើជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ អំពើបំពានផ្លូវភេទ និងអំពើហិង្សាក្នុងគ្រួសារ។ លោក-លោកស្រីប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីសម្បទា រាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ និងខេត្តកំពង់ធំ បានសម្តែងការគាំទ្រចំពោះវត្តមាន និងអន្តរាគមន៍របស់អង្គការCWCC ដោយបានសង្កត់ធ្ងន់ថា កន្លងអង្គការCWCCបានដើរតួនាទី និងចូលរួមយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ដែលហាក់ដូចជាដៃឆ្វេង និងដៃស្តាំដូច្នោះដែរ។
Phnom Penh: On December 14, 2022, Mrs. Pok Panhavichetr, CWCCs Executive Director and the management team participated in the MoU renewal which is organized at Ministry of Social Affair, Veteran and Youth Rehabilitation (MoSVY). The event is presided over by H.E Touch Channy, General Director of the ministrys technical general department. The MoU covers a three-year period (2022-2024) to help protect victims of human trafficking, sexual exploitation and abuse. And domestic violence. The directors of DoSVY of Phnom Penh, Banteay Meanchey and Kampong Thom expressed their support to the work and intervention of CWCC and citing that CWCC has played in important role and actively and complementarily involved in the RGC, as important as the left and right hands.


