For CWCC Project
Dated: 2022-01-09Location: Kampong Speu
Mission
នៅព្រឹកថ្ងៃទី ៨ ខែមករា ឆ្នាំ២០២២ ក្រុមការងារកង់ពុទ្ធិ ដឹកនាំដោយលោក ប៊ូ សារឿន សហការជាមួយអង្គការ កម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិ និងអាជ្ញាធរឃុំព្នាយ បាននាំយកកង់ចំនួន ៥០គ្រឿង ព្រមទាំងសម្ភារៈសិក្សាមួយចំនួន រួមមាន កាតាប សៀវភៅសរសេរ ប៊ិច និងបន្ទាត់ ចែកជូនសិស្សក្នុងគ្រួសារក្រីក្រចំនួន៥០នាក់ មកពីសាលាបឋមសិក្សាចំនួន៧ ស្ថិតក្នុងឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ កង់និងសម្ភារៈសិក្សាទាំងនេះគឺជាជំនួយរបស់សប្បុរសជនក្នុងស្រុកនិងក្រៅស្រុកដែលបានបរិច្ចាកជាថវិកា និងសម្ភារៈ តាមរយៈក្រុមកង់ពុទ្ធិ ក្នុងគោលបំណងជួយដល់សិស្សដែលខ្វះមធ្យោបាយធ្វើដំណើរទៅរៀននៅសាលាដែលស្ថិតនៅឆ្ងាយពីផ្ទះ។ នេះគឺជាការចែកលើកទី១ ក្នុងផែនការ ២០០គ្រឿង ដែលគ្រោងនឹងចែកនៅសប្ដាហ៍បន្តបន្ទាប់។
ក្រុមកង់ពុទ្ធិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ដែលមានទឹកចិត្តជ្រះថ្លាប្រកបដោយក្ដីស្រឡាញ់ចូលរួមចំណែកលើកកម្ពស់ការអប់រំនៅកម្ពុជា៕



