For PWE Project

Dated: 2021-08-19Location: Siem Riep

Mission

របាយការសង្ខេប អំពីជំនួយសង្គ្រោះបន្ទាន់ សម្រាប់គ្រួសារក្រីក្រដែលរងឥទ្ធិពលពីជំងឺកូវីដ១៩ កម្មវិធីផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់គ្រួសារក្រីក្រដែលទទួលរងឥទ្ធិពលពី ជំងឺកូវីដ១៩ ជាការចូលរួមចំណែកបំពេញបន្ថែមនូវកិច្ចខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឆ្លើយតបទៅនិងវិបត្តិកង្វះស្បៀងអាហារ ដែលបណ្តាលមកពីជំងឺរាតត្បាតជាសកល កូវីដ១៩ នៅកម្ពុជា។ កម្មវិធីនេះចូលរួមដោយអង្គការជំនួយមនុស្សធម៌ មានអង្គការជំនួយព្រះវិហារហ្វាំងឡង់ប្រចាំប្រទេសកម្ពុជា (Finn Church Aid-FCA) និងអង្គការកម្ពុជាដើម្បីជួយស្រ្តីមានវិបត្ត (Cambodian Womens Crisis Centre –CWCC) ដែលទទួលបានជំនួយជាថវិកាពី ធនាគារស្រ្តី (Womens Bank) និងរដ្ឋាភិបាលប្រទេសហ្វាំងឡង់ តាមរយៈក្រសួងការបរទេស នៃប្រទេសហ្វាំងឡង់ (Ministry of Foreign Affairs of Finland) ជំនួយមនុស្សធម៌នេះ នឹងចែកជូនដល់គ្រួសារក្រីក្រដែលងាយរងគ្រោះដែលត្រូវបានជ្រើសរើសដោយមានកិច្ចសហការរវាងបុគ្គលិកអង្គការ និងអជ្ញាធរមូលដ្ឋានដែលមានលក្ខណះវិនិច្ឆ័យច្បាស់លាស់។ គ្រួសារក្រីក្រចំនួន១២១គ្រួសារ មកពីសង្កាត់ស្រង៉ែ ក្រុងសៀមរាប ចំនួន ៤០គ្រួសារ និង ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ចំនួន៨១គ្រួសារ (ទទួលបានជំនួយ(ក្នុងមួយគ្រួសារ) អង្ក៥០គីឡូ ទឹកត្រី១យូ ទឹកស៊ីអៀវ១យូ ត្រីខ១យូ មីម៉ាម៉ា១កេះ អំបិល១គីឡូ ខ្ទឹមស១គីឡូ ស្កស១គីឡូ ប្រេងឆា ២លីត្រ។