For SMART Project

Dated: 2020-11-24Location: Banteay Meanchey

Community Conference

ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ អង្គការកម្ពុជាដើម្បីជួយស្រ្តីមានវិបត្តិ(CWCC)  បានរៀបចំ វេទិកាពិគ្រោះយោបល់ស្តីពីចំណាកស្រុកសុវត្ថិភាព និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមជំនួយឧបត្ថម្ភពីម្ចាស់ជំនួយសូលីដាស្វីស (SOLIDAR SUISS)។ គោលបំណងចំបងនៃវេទិការនេះគឺដើម្បីប្រមូលព័ត៌មាន និងស្វែងយល់ពីស្ថានភាពទូទៅស្តីពីចំណាកស្រុក និងអំពើជួញដូរមនុស្ស នៅក្នុងតំបន់គោលដៅដែលគម្រោងបាននឹងកំពុងធ្វើសកម្មភាព ហើយក៍ដើម្បីបញ្ចាំងស្តីពីភាពខ្វះចន្លោះ និងបញ្ហាប្រឈមរបស់អាជ្ញាធរ និងភាគីពាក់ព័ន្ធដែលបានជួបប្រទះក្នុងការអនុវត្តការងារផងដែរ។ កម្មវិធីនេះប្រព្រឹត្តទៅក្រោមវត្តមានចូលលរួមពីលោកអភិបាលរងក្រុងប៉ោយប៉ែត តំណាងការិយាល័យសង្គមកិច្ចក្រុង តំណាងអធិការនៃអធិការដ្ឋាននគបាលក្រុងប លោក/លោកស្រី តំណាងប៉ុស្តិ៍នគបាលរដ្ឋបាលសង្កាត់ លោក/លោកស្រីតំណាងមន្ត្រីគ.ក.ន.ក សង្កាត់ ក្រុមជួយខ្លួនឯង និងប្រជាពលរដ្ឋក្នុងមូលដ្ឋានសរុបប្រមាណចំនួន ៧០នាក់។

Poipet, Banteay Meanchey Province: On 24 November 2020, the Cambodian Womens Crisis Center (CWCC) organized a Consultative Forum on Safe Migration and Reducing Human Trafficking under funded by SOLIDAR SUISS. The main purpose of this forum is to gather information and understand the general situation of migration and human trafficking in the target areas where the project has been operating. The event was attended by the Deputy Governor of Poipet Municipality, a representative of the Municipal Social Affairs Office, representative of the Inspector of the Municipal Police Inspectorate, representative of the Commune Administration Police, representative of CCWC, self-help group and community people, 70 totally.