For PWD Project
Dated: 2019-12-06Location: Phnom Penh
Community Conference
ថ្ងៃ១០កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ អង្គការកម្ពុជាដើម្បីជួយស្រ្តីមានវិបត្តិ រាជធានីភ្នំពេញ ក្រោមគម្រោងលើកកម្ពស់សេចក្តីថ្លៃថ្នូររបស់ស្រ្តី Promoting Womens Dignity (PWD) ដែលទទួលបានជំនួយឧបត្ថមពី UN Trust Fund បានប្រារព្ធយុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តី ក្រោមប្រធានបទ៖ រួមគិត រួមធ្វើ រួមដោះស្រាយ ដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី។ កម្មវិធីនេះធ្វើឡើងក្នុងវត្តព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ដោយមានការចូលរួមពីលោកស្រី តំណាងក្រសួងកិច្ចការនារី មន្ទីរកិច្ចការនារី តំណាងសាលាខណ្ឌជ្រោយចង្វារ និងលោកស្រី ប៉ុក បញ្ញាវិចិត្រ នាយិកាប្រតិបត្តិនៃ CWCC ព្រមទាំងមានការចូលរួមពីមន្រ្តីអាជ្ញាធរសង្កាត់ នគរបាលប៉ុស្តិលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋាប្រមាណ៥០០នាក់។




