For AMM Project
Dated: 2019-12-03Location: Siem Riep
Seminar
នៅថ្ងៃអង្គារ ០៧កើត ខែមិគសិរ ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ អង្គការកម្ពុជាដើម្បីជួយស្រ្តីមានវិបត្តិ (CWCC) ក្នុងខេត្តសៀមរាប ក្រោមគម្រោង Anger Managerment for Men (AMM) ឧបត្ថម្ភដោយ TDH-G បានរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងសមិទ្ធផលប្រចាំឆ្នាំ នៅក្នុងវិទ្យាល័យដំដែក ខេត្តសៀមរាប។ ក្នុងកម្មវិធីនេះមានការអញ្ជើញចូលរួមពី លោកស្រី ទុយ លាំ អភិបាលរងស្រុក និង លោក សែម សារឿន អធិការរងនៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ជាគណៈអធិបតី និង មានការ ចូលរួមពី អាជ្ញាធរ កិច្ចការនារី មេភូមិ នឹង ក្រុមមិត្តអប់រំមិត្ត ក្រុមឪពុកម្ដាយគំរូ ក្រុមកុមារ មកពីស្រុកទាំងប្រាំ មាន ស្រុក វ៉ារិន ស្រុក ពួក ស្រុកប្រាសាទបាគង ស្រុកសូទ្រនិគម និង ស្រុកស្វាយលើ សរុបចំនួន ៣៣នាក់ ។ គោលបំណងនៃសិក្ខាសាលា គឺដើម្បី
១. ចែករំលែកពីលទ្ធផលរបស់គម្រោង
២. ផ្លាស់ប្ដូរបទពិសោធន៍គ្នា សម្រាប់ក្រុមមិត្តអប់រំមិត្ត ក្រុមឪពុកម្ដាយគំរូ និងក្រុមកុមារ
៣. ស្វែងរកចំណុចខ្លាំង នឹង ចំណុចខ្សោយនៃការអនុវត្តគម្រោង



