For PWE Project
Dated: 2019-11-20Location: Siem Riep
Annual meeting
កិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមសន្សំ:
នៅថ្ងៃពុធ ៩រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ អង្គការកម្ពុជាដើម្បីជួយស្រ្តីមានវិបត្តិក្នុងខេត្តសៀមរាប ក្រោមគម្រោងលើកកម្ពស់សហគ្រិនភាពរបស់ស្ត្រី (PWE) ដែលទទូលបានជំនួយឧបត្ថមពីព្រះវិហាហ្វាំងឡង់ (FCA) បានប្រារព្ឋកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមសន្សំ នៅវិទ្យាល័យក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។ កិច្ចប្រជុំនេះមានអ្នកចូលរួមចំនួន៦២នាក់ ដែលពួកគាត់ជាតំណាងសមាជិកក្រុមសន្សំទាំង២៥ និង សមាជិកសហព័ន្អ ក្នុងស្រុកសៀមរាប និង ស្រុកក្រឡាញ់ ។ គោលបំណងសំខាន់នៃកិច្ចប្រជុំនេះគឺដើម្បី ស្វែងយល់ពីដំណើរការរបស់ក្រុមសន្សំ និងក្រុមសហព័ន្ធ បូកសរុបលទ្ធផលប្រចាំឆ្នាំរបស់គម្រោងដែលបានអនុវត្តន៍ និង ចែករំលែកពីការអនុវត្តន៍ល្អ បញ្ហាប្រឈម និងគម្រោងទៅថ្ងៃអនាគតរបស់ក្រុមសន្សំ ។
Annual meeting of saving group:
On 20 November 2019, Promoting Women’s Entrepreneurship Project (PWE) in Siem Reap province with supported by Finn Church Aid (FCA) conducted annual meeting of saving group at Krolanh high school, Krolanh district, Siem Reap province. There were totally 62 participant who were representative of 25 saving groups and federation members in Siem Reap district and Krolanh district. Aims of this meeting were to understand the progress of saving group and federation, present the project achievement and share good practices challenges and future plans.