For SMART Project

Dated: 2019-08-08Location: Banteay Meanchey

Training

នៅថ្ងៃទី0៨ និង ០៩ ខែសីហា 2019 អង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិ ប្រចាំខេត្តបន្ទាយមានជ័យ តាមរយះគម្រោងចំណាកស្រុកសុវត្ថិភាព និងកាត់បន្តយអំពើជួញដូរមនុស្ស ដោយទទួលបានការឧបត្ថម្ភថវិការពីម្ចាស់ ជំនួយ សូលីដាស្វីស (SOLIDAR SUISS) បានរៀបកិច្ចប្រជុំពិគ្រោះយោបល់ ឬវេទិកាសាធារណះ ដែលផ្តោតលើប្រធានបទ ចំណាកស្រុកសុវត្ថិភាព និងអំពើជួញដូរមនុស្សនៅសង្កាត់ផ្សារកណ្តាល និងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ គោលបំណងនៃវេទិការនេះគឺ៖ 
- ផ្តល់ឪកាសអោយប្រជាជនសហគមន៍បានជួបជាមួយអាជ្ញាធរមូលដ្ឋានដើម្បីលើកឡើងពីករណី ឬបញ្ហា ឬជាសំណួរទៅកាន់ពួកគាត់ ដើម្បីសុំកិច្ចអន្តរាគមន៍។
- កំណត់បញ្ហាជាអទិភាព និងធ្វើបច្ចុប្បន្នភាពពីការងារចំណាកស្រុក និងអំពើជួញដូរមនុស្សក្នុងមូលដ្ឋាន ជោគជ័យ និងបញ្ហាប្រឈមនានា។