For SMART Project
Dated: 2019-08-14Location: Banteay Meanchey
Training
នៅថ្ងៃទី១៤ ខែសីហា 2019 អង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិ ប្រចាំខេត្តបន្ទាយមានជ័យ តាមរយះគម្រោងចំណាកស្រុកសុវត្ថិភាព និងកាត់បន្តយអំពើជួញដូរមនុស្ស ដោយទទួលបានការឧបត្ថម្ភថវិការពីម្ចាស់ ជំនួយ សូលីដាស្វីស (SOLIDAR SUISS) បានរៀបចំវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីអំពី៖ បែបបទ និងនិតិវិធីកំណត់អត្តសញ្ញាណជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស។ ទៅដល់ គ.ក.ន.ក នៅឃុំសូភី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលមានអ្នកចូលរួមសរុប ២០នាក់ ស្រី១០នាក់។ គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺ
- យល់ដឹងបន្ថែមស្តីពីវិធីទប់ស្កាត់ និងការពារពលករអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់រូបភាព
- យល់ដឹងបន្ថែមស្តីពីរបៀបកំណត់អត្តសញ្ញាណជនរងគ្រោះនិងការបញ្ជូនជនរងគ្រោះទៅទទួលសេវាគាំទ្រ
- យល់ដឹងបន្ថែមស្តីពីច្បាប់ពាក់ព័ន្ធនិងបច្ចុប្បន្នភាពគោលនយោបាយស្តីពីចំណាកស្រុកនិងអំពើជួញដូរមនុស្ស។



