For SMART Project

Dated: 2019-08-13Location: Banteay Meanchey

Training

នៅថ្ងៃទី១៣​ ខែសីហា 2019 អង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិ ប្រចាំខេត្តបន្ទាយមានជ័យ តាមរយះគម្រោងចំណាកស្រុកសុវត្ថិភាព និងកាត់បន្តយអំពើជួញដូរមនុស្ស ដោយទទួលបានការឧបត្ថម្ភថវិការពីម្ចាស់ ជំនួយ សូលីដាស្វីស (SOLIDAR SUISS) បានរៀបចំវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីអំពី៖ បែបបទ និងនិតិវិធីកំណត់អត្តសញ្ញាណជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស។ ទៅដល់ គ.ក.ន.ក នៅឃុំសឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលមានអ្នកចូលរួមសរុប ២៤នាក់ ស្រី៧នាក់។ គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺ - យល់ដឹងបន្ថែមស្តីពីវិធីទប់ស្កាត់ និងការពារពលករអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងគ្រប់រូបភាព - យល់ដឹងបន្ថែមស្តីពីរបៀបកំណត់អត្តសញ្ញាណជនរងគ្រោះនិងការបញ្ជូនជនរងគ្រោះទៅទទួលសេវាគាំទ្រ - យល់ដឹងបន្ថែមស្តីពីច្បាប់ពាក់ព័ន្ធនិងបច្ចុប្បន្នភាពគោលនយោបាយស្តីពីចំណាកស្រុកនិងអំពើជួញដូរមនុស្ស។