For WEST Project

Dated: 2018-12-13Location: Banteay Meanchey

Annual meeting

កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ អង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិ ខេត្ត​បន្ទាយ​មានជ័យ បានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំរបស់បណ្តាញស្រ្តីថ្នាក់ខេត្ត នៃគម្រោងផ្តល់ភាពអង់អាចដល់ស្ត្រីដើម្បីការផ្លាស់ប្តូរសង្គម ក្រោមជំនួយរបស់កម្មវិធី Oxfam Voice ដើម្បីពិភាក្សាពីលទ្ធផលការងារគម្រោង បញ្ហាប្រឈម និងការរៀនសូត្រពីការអនុវត្តការងារកន្លងមក ក្នុងការបន្តអនុវត្តអោយកាន់តែប្រសើរថែមទៀត។ កិច្ចប្រជុំនេះ រៀបចំនៅសណ្ឋាគារពីរ៉ាមីត ដោយមានអ្នកចូលរួមសរុប៤១នាក់ ក្រោមអធិបតីភាពរបស់លោកស្រី ម៉េង គឹមហួយ ប្រធានមន្ទីរកិច្ចការនារីខេត្ត លោកស្រីតំណាងមន្ទីរសង្គមកិច្ចខេត្ត និងអភិបាលស្រុកគោលដៅទាំង៣របស់គម្រោង (ស្វាយចេក អូរជ្រៅ និងមង្គលបូរី)។